team-img

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក

ឈ្មោះក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក

ការិយាល័យកណ្តាល

ផ្ទះលេខ៦៦ ផ្លូវម៉ៅសេទុង ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ

ការិយាល័យសាខាភ្នំពេញ

អគារកាណាឌីយ៉ា ជាន់ទី​២០ ផ្លូវ ព្រះអង្គឌួង សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ

ការិយាល័យសាខាសៀមរាប

#៤៣៩ ផ្លូវលោកតាណឺយ​ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

អាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

លេខ. M.F-102 ចេញដោយធនាគាជាតិនៃកម្ពុជា ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម

លេខ. 00026762 ចេញដោយក្រសួងពាណិជកម្ម នៅថ្ងៃទី ១៦ សីហា ២០១៧

ម្ចាស់ក្រុមហ៊ុន

JACCS CO., LTD (100%)

ជេកស៍ ជប៉ុន

ការិយាល័យកណ្តាល

Ebisu Neonato Bldg., 4-1-18,Ebisu,Shibuya-ku, Tokyo Japan

បង្កើតឡើង

29/06/1954

ដើមទុន

១៦១ លានដុល្លារ
Tokyo Stock Exchange listed company (Prime Market)

គេហទំព័រ

ជីវប្រវត្តិក្រុមហ៊ុន

ជេកស៍ជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន ហើយបានចាប់ផ្តើមជាអ្នកផ្តល់សេវាឥណទានប្រចាំខែនៅក្នុងក្រុង ហាកូដេតិ(Hakodate)នៃកោះ ហ៊ុកកៃដូ(Hokkaido) នៅក្នុងឆ្នាំ ១៩៥៤ ។ ចាប់តាំងពីពេលនោះមកក្រោមទស្សនវិស័យរបស់ស្ថាបនិកដែលបានផ្តល់តម្លៃលើការជឿទុកចិត្ត និងភាពជឿជាក់ ជេកស៍ បានបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេសនិងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតទៅក្នុងទីផ្សារតំបន់អាស៊ី។អាជីវកម្មចម្បងរបស់ ជេកស៍ រួមមាន៖ អាជីវកម្មឥណទាន និងអាជីវកម្មហិរញ្ញវត្ថុដែលរួមមានការធានាឥណទាន និងប្រតិបត្តិការផ្សេងៗទៀត។ យើងបានយកជំនាញរបស់យើងនៅក្នុងអាជីវកម្មឥណទានអតិថិជនដើម្បីស្វែងរកការពង្រីកទីផ្សារនៅក្នុងតំបន់អាស៊ានដែលជាតបន់កំពុងលូតលាស់យ៉ាងឆាប់រហ័ស។ បន្ទាប់ពីបានចូលធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០១០ យើងក៏បានពង្រីកប្រតិបត្តិការទៅប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០១២ និងប្រទេសហ្វីលីពីននៅឆ្នាំ ២០១៦ ។ យើងមានគោលបំណងដើម្បីរក្សាស្ថេរភាពនៃប្រតិបត្តិការរបស់យើងខណៈពេលដែលយើងបានពង្រឹងមូលដ្ឋានអាជីវកម្មរបស់យើង និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកអាជីវកម្ម។ យើងក៏ស្វែងរកការថែរក្សាទីតាំងកំពូលនៅក្នុងទីផ្សារនីមួយៗផងដែរ ខណៈពេលដែលបង្កើតវត្តមានម៉ាកដ៏រឹងមាំ។ យើងក៏នឹងដាក់ពង្រាយធនធានអាជីវកម្មនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដើម្បីវាយលុកទីផ្សារថ្មីៗ។